ប្រភេទនៃទោស
WE'R Sharing WE'R Sharing
15.3K subscribers
117 views
0

 Published On Mar 17, 2023

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសត្រូវបានបែងចែកជា ០៣ (បី) ប្រភេទគឺ៖

* មូលទោស
* ទោសបន្ថែម
* ទោសជំនួស

១៖ អំពីមូលទោស អនុលោម​តាមមាត្រា៤៣ នៃក្រម​ព្រហ្មទណ្ឌ មូល​ទោស រួមមានទោស​ដាក់ពន្ធនាគារ និងទោស​ពិន័យ​ជាប្រាក់ ហើយការ​ពិន័យត្រូវ​គិតជា​ប្រាក់រៀល ។ សូម​បញ្ជាក់​ផងដែល​ថា ប្រាក់ពិន័យ​ដែលទទួល​បាន ត្រូវបង់​​ចូល​ជាថវិកា​រដ្ឋ ពោល​ប្រាក់​ពិ​ន័យ​នេះមិនមែន​ជា ប្រាក់​សំណង​​រដ្ឋប្បវេណី​ដែល ភាគីបង្កបង់​​សង​ជម្ងឺចិត្ត​ ទៅជនរង​គ្រោះ​ទេ ។

២៖ ទោសបន្ថែម គឺជាទោសបន្ទា​ប់បន្សំ​ដែ​ល ចៅក្រម​សម្រេច​បន្ថែម​ក្នុងមូល​ទោស ហើយទា​ល់តែតុលាការ​សម្រេច​ថា បុគ្គល​រូបណា​មានមូលទោស​ហើយ ទើប​តុលាការ​អាច​សម្រេ​ច​ដាក់​ទោស​បន្ថែម ​ពីលើមូល​ទោស​នោះបាន លើសពី​នេះ​ទៅទៀត ទោស​បន្ថែម បង្កើត​ឡើងក្នុងគោលបំណង ដើម្បីឱ្យការដាក់ទណ្ឌកម្មមាន ភាពសមស្របទៅនឹងអំពើល្មើសច្បាប់ ដែលបុគ្គលរូបនោះបានប្រព្រឹត្ត ឬធានាដល់ការអនុវត្តគោលការណ៍ ឯកត្តកម្មនៃទោស ។

៣៖ ទោសជំនួស ត្រូវបានបែងចែកជា ០២(ពីរ) គឺ៖ ទោសការងា​រសហគមន៍ និងទោស​ស្ដីបន្ទោស ហើយ​ដើម្បីប្តូរ​មូលទោស​មកជា​ទោសកា​រងារ​សហគមន៍ និងទោ​សស្ដី​បន្ទោស​បាន លុះត្រា​តែជន​ជាប់ចោទ​ទទួល​ទោស​ដាក់​ពន្ធនាគារ ដែលមាន​អតិបរិមា​តិចជាង ឬស្មើនឹង ៣ (បី) ឆ្នាំ ទើបតុលាការ​អាច​ប្រកាស​ទោស​ការងារ​សហគមន៍ និងទោស​ជំនួសបាន។

show more

Share/Embed